Discover millions of ebooks, audiobooks, and so much more with a free trial

Only $11.99/month after trial. Cancel anytime.

ថ្វាយបង្គំដោយវិញ្ញាណ និង សេចក្តីពិត(Khmer Edition)
ថ្វាយបង្គំដោយវិញ្ញាណ និង សេចក្តីពិត(Khmer Edition)
ថ្វាយបង្គំដោយវិញ្ញាណ និង សេចក្តីពិត(Khmer Edition)
Ebook293 pages24 minutes

ថ្វាយបង្គំដោយវិញ្ញាណ និង សេចក្តីពិត(Khmer Edition)

Rating: 0 out of 5 stars

()

Read preview

About this ebook

កិច្ចការនេះជីកកកាយទៅក្នុងមេរៀន និងអត្ថន័យផ្សេងៗពីគញនៃការថ្វាយតង្វាយ ដែលបានផ្តល់តាមរយៈការបើកសម្តែងដោយផ្ទាល់នៃ តង្វាយដុត តង្វាយម្សៅ តង្វាយមេត្រី តង្វាយលោះបាប និងតង្វាយសម្រាប់ការរំលង ដែលពួកគេបានសម្រាប់ដល់យើងសម្រាប់ការរស់នៅក្នុងសម័យសញ្ញាថ្មី។ កិច្ចការនេះនឹងជួយយើងដើម្បីពន្យល់ ឲ្យរឹតតែកាន់តែក្បោះក្បាយអំពីរបៀបដែលយើងបំរើព្រះជាម្ចាស់។ ដើម្បីនឹងជួយដល់អ្នក

LanguageCentral khmer
Release dateFeb 15, 2024
ISBN9791126311187
ថ្វាយបង្គំដោយវិញ្ញាណ និង សេចក្តីពិត(Khmer Edition)

Reviews for ថ្វាយបង្គំដោយវិញ្ញាណ និង សេចក្តីពិត(Khmer Edition)

Rating: 0 out of 5 stars
0 ratings

0 ratings0 reviews

What did you think?

Tap to rate

Review must be at least 10 words

    Book preview

    ថ្វាយបង្គំដោយវិញ្ញាណ និង សេចក្តីពិត(Khmer Edition) - Jaerock Lee

    titleima01

    តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ ២៤ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្តីពិតដែរ

    (យ៉ូហាន ៤:២៣-២៤)

    ថ្វាយបង្គំដោយវិញ្ញាណ និង សេចក្តីពិត និពន្ធដោយ បណ្ឌិត ជែររ៉ុកលី

    បោះពុម្ភផ្សាយដោយ Urim Books (តំណាងដោយ៖ លោក សុងគេន វីន Johnny. H. kIM)

    235-3, Guro-dong 3, Guro-gu, Seoul, Korea

    www.urimbooks.com

    រក្សាសិទ្ធគ្រប់យ៉ាង។ មិនមានផ្នែកណាមួយនៃសៀវភៅនេះត្រូវបានបង្កើតឡើងវិញទោះបីជាក្រោមរូបភាពណាក៏ដោយ រាប់បញ្ជូល ទាំងការថតចម្លង ឬការរក្សាទុកតាមបែបអេឡិចត្រូនិច ឬតាមរយៈមធ្យោបាយបែបណាមួយក៏ដោយ ប្រសិនបើគ្មានលិខិតអនុញ្ញាតពី អ្នករក្សាសិទ្ធ។

    គ្រប់ទាំងការដកស្រង់បទគម្ពីរគឺមកព្រះគម្ពីរអង់គ្លេស NEW AMERICAN STANDARD BIBLE , ®, ( NASB) ប្រសិនបើគ្មានការ កំណត់ចំណាំចំណុចណាមួយនោះ។ រក្សាសិទ្ធបោះពុម្ភឆ្នាំ 1960, 1962, 1963, 1968, 1971, 1972, 1973, 1975, 1977, 1995 ដោយរោងបោះពុម្ភ គ្រឹះស្ថានឡក់ម៉ែន The Lockman Foundation) បានប្រើប្រាស់ដោយទទួលលិខិតអនុញ្ញាត ។ (គ្រប់ទាំង បទគម្ពីរជាភាសាខ្មែរត្រូវបានដកស្រង់តាមរយៈគម្ពីរបរិសុទ្ធជាភាសាខ្មែរ The Holy Bible in Khmer Old Version) រក្សាសិទ្ធដោយ សមាគមព្រះគម្ពីរសកល - ដកស្រង់ដោយមានការអនុញ្ញាត។

    រក្សាសិទ្ធ ⓒ 2012 ដោយ បណ្ឌិត ជែររ៉ុកលី

    ISBN 979-11-263-1118-7(e-book)

    រក្សាសិទ្ធការបកប្រែ ⓒ 2004 ដោយបណ្ឌិត អេសធើរ ខេ. ចុង. ប្រើប្រាស់ដោយទទួលលិខិតអនុញ្ញាត។ សៀវភៅនេះបានបោះពុម្ភទៅជាភាសាកូរ៉េនៅក្នុងឆ្នាំ2002 ដោយរោងពុម្ភ Urim Books ក្រុងសេអ៊ូល ប្រទេសកូរ៉េ។

    អ្នកកែសម្រួល៖ លោកបណ្ឌិត ជូសុង វីន

    គ្រប់គ្រងការងារ៖ ក្រុមអ្នកកែសម្រួលនៃរោងពុម្ភ Urim Books

    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងជាមួយនឹង៖ urimbook@hotmail.com

    អារម្ភកថា

    img11

    ដើមនាងនួនគឺអាចមើលឃើញជាធម្មតានៅក្នុងទីរហោស្ថាននៃទីដីអ៊ីស្រាអែល។ ដើមឈើទាំងនេះ បានចាក់ឫសរាប់រយហ្វីតខាងក្រោមផ្ទៃដី និងស្វែងរកប្រភពទឹកដើម្បីចិញ្ចឹមជីវិតរបស់វា។ បើសិនជាយើង មើលមួយភ្លែត ដើមនាងនួនគឺគ្រាន់តែល្អសម្រាប់ដុតប៉ុណ្ណោះ ប៉ុន្តែខ្លឹមរបស់វារឹងម៉ាំ ហើយអាចមានភាពរឹង ម៉ាំបានយូរជាដើមឈើដទៃទៀត។

    ព្រះជាម្ចាស់បានបង្គាប់ឲ្យធ្វើហឹបនៃសេចក្តីបន្ទាល់ (ហឹបនៃសេចក្តីសញ្ញា) ដោយឈើនាងនួន រួចត្រូវស្រោបដោយមាសសុទ្ធទាំងក្នុងទាំងក្រៅ ហើយធ្វើគែមមាសនៅលើហិបជុំវិញ ហើយដាក់ហឹបនេះ ចូលទៅក្នុងទីបរិសុទ្ធអស់ទាំងបរិសុទ្ធ។ ទីបរិសុទ្ធអស់ទាំងបរិសុទ្ធគឺជាកន្លែងដែលបរិសុទ្ធបំផុត ដែលមានព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយមានតែសម្តេចសង្ឃមួយប៉ុណ្ណោះដែលអាចចូលទៅទីនោះបាន។ តាមរូបភាពដូចគ្នានេះដែរ បុគ្កលម្នាក់ៗដែលបានចាក់ឫសក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាជីវិតមិនត្រឹម តែត្រូវបានប្រើជាភាជនៈដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចមានអំណរនូវព្រះពរដ៏បរិបូរណ៍ក្នុងជីវិតរបស់គាត់ដែរ។

    នេះគឺដូចជាដូចជាបទគម្ពីរយេរេមា ១៧:៨ ប្រាប់យើងថា៖ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងរឹះឡើយ ក៏មិនដែលខាននឹងកើតផលដែរ ។ ក្នុងបទគម្ពីរនេះពាក្យថា ទឹក តាមអត្ថន័យខាង វិញ្ញាណសំដៅទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សដែលបានទទួលព្រះពរបែបនេះនឹងប្រកាន់ ភ្ជាប់ដោយសេចក្តីស្រលាញ់អំពីការថ្វាយបង្គំ ដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសឡើង។

    ការថ្វាយបង្គំគឺជាពិធីមួយ ដែកមានការបង្ហាញការគោរពនិងការលើកតម្កើងព្រះជាម្ចាស់។ សរុបមក ក្នុងការថ្វាយបង្គំរបស់គ្រីស្ទបរិស័ទគឺជាពិធីមួយ ដែលក្នុងពិធីនោះ យើងមានការអរព្រះគុណ ហើយលើក តម្កើងព្រះជាម្ចាស់ដោយ ការគោរព ការសរសើរ និងការថ្វាយសេរីល្អ។ ទាំងក្នុងសម័យសញ្ញាចាស់និងសម័យបច្ចុប្បន្ន ព្រះជាម្ចាស់បានស្វែងរក ហើយនឹងបន្តដើម្បីស្វែងរកអស់អ្នកដែលថ្វាយបង្គំទ្រង់ ដោយវិញ្ញាណនិងដោយសេចក្តីពិត។

    ការកត់ត្រានៅក្នុងព្រះគម្ពីរលេវីវិន័យ ក្នុងកណ្ឌម្ពីរសញ្ញាចាស់គឺមានភាពក្បោះក្បាយអំពីការថ្វាយ បង្គំ។ មានអ្នកខ្លះបានប្រកាសថា ពីព្រោះតែព្រះគម្ពីរលេវីវិន័យគឺបានចែងអំពីការថ្វាយតង្វាយចំពោះព្រះជា ម្ចាស់ក្នុងតាមរយៈកណ្ឌគម្ពីរសញ្ញាចាស់ នោះព្រះគម្ពីរនេះមិនបានការទាក់ទងជាមួយនឹងយើងឡើយក្នុងពេលបច្ចុប្បន្នេះ។

    នេះមិនអាចជាកំហុសឡើយ ពីព្រោះថាសារៈសំខាន់នៃក្រឹត្យវិន័យសញ្ញាចាស់ស្តីអំពីការថ្វាយបង្គំគឺ ត្រូវបានភ្ជាប់តាមរយៈវិធីដែលយើងថ្វាយបង្គំសម័យបច្ចុប្បន្ននេះ។ វាដូចជានៅក្នុងកំឡុងសម័យសញ្ញាចាស់ ដែរ ការថ្វាយបង្គំនៅក្នុងសម័យសញ្ញាថ្មីគឺជាផ្លូវ ដែលយើងជួបជាមួយនឹងព្រះជាម្ចាស់។ គឺមានតែការដែលយើងដើរតាមសារៈសំខាន់ខាងវិញ្ញាណនៃក្រឹត្យវិន័យសញ្ញាចាស់អំពីការថ្វាយតង្វាយ ដែលឥតកន្លែងបន្ទោស នោះទើបយើងអាចថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងសម័យសញ្ញាថ្មីដោយវិញ្ញាណនិងសេចក្តីពិតបាន។

    កិច្ចការនេះជីកកកាយទៅក្នុងមេរៀន និងអត្ថន័យផ្សេងៗពីគញនៃការថ្វាយតង្វាយ ដែលបានផ្តល់តាមរយៈការបើកសម្តែងដោយផ្ទាល់នៃ តង្វាយដុត តង្វាយម្សៅ តង្វាយមេត្រី តង្វាយលោះបាប និងតង្វាយសម្រាប់ការរំលង ដែលពួកគេបានសម្រាប់ដល់យើងសម្រាប់ការរស់នៅក្នុងសម័យសញ្ញាថ្មី។ កិច្ចការនេះនឹងជួយយើងដើម្បីពន្យល់ ឲ្យរឹតតែកាន់តែក្បោះក្បាយអំពីរបៀបដែលយើងបំរើព្រះជាម្ចាស់។ ដើម្បីនឹងជួយដល់អ្នកអាន ក្នុងការយល់អំពីក្រឹត្យវិន័យអំពីការថ្វាយតង្វាយ សៀវភៅនេះបានភ្ជាប់មកជាមួយនឹងរូបភាពពណ៌នៃដែលមើលឃើញធំទូលាយនៃរោងឧបោសថ ផ្ទៃខាងក្នុងទីបរិសុទ្ធ និងទីបរិសុទ្ធអស់ទាំងបរិសុទ្ធ និងគ្រឿងទាំងឡាយដែលជាប់ទាក់ទងជាមួយនឹងការថ្វាយបង្គំ។

    ព្រះជាម្ចាស់មានបន្ទូលប្រាប់យើងថា៖ ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ (លេវីវិន័យ១១:៤៥, ១ ពេត្រុស ១:១៦) ហើយទ្រង់មានព្រះហឫទ័យចង់ឲ្យយើងម្នាក់ៗអាចយល់បានទាំងស្រុង អំពីក្រឹត្យវិន័យនៃការថ្វាយតង្វាយដែលមានកត់ត្រានៅក្នុងព្រះគម្ពីរលេវីវិន័យ ហើយនឹងរស់នៅដោយជីវិត បរិសុទ្ធ។ ខ្ញុំសង្ឃឹមថា អ្នកនឹងអាចយល់គ្រប់ទាំងការថ្វាយតង្វាយនៅក្នុងសម័យគម្ពីរសញ្ញាចាស់ និងការថ្វាយ បង្គំនៅក្នុងសញ្ញាថ្មី។ ខ្ញុំក៏សង្ឃឹមដែលថា អ្នកអាចនឹងពិនិត្យចំពោះលក្ខណៈដែលនៃការថ្វាយបង្គំ ហើយនឹង មកថ្វាយបង្គំទ្រង់តាមវិធីមួយដែលគាប់ព្រះហឫទ័យដល់ទ្រង់។

    ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺដូចជាស្តេចសាឡាម៉ូនដែលគាប់ដល់ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាមួយនឹងតង្វាយដុតរាប់ពាន់របស់ទ្រង់ សូមឲ្យអ្នកអានសៀវភៅនេះអាចនឹងត្រូវបានប្រើប្រាសជាឧបករណ៍ដ៏មានតម្លៃចំពោះព្រះជាម្ចាស់ ហើយនឹងដើមឈើដែលដុះនៅមាត់ទឹក សូមឲ្យអ្នកមានអំណរនៃព្រះពរហូរហៀ តាមរយៈការថ្វាយដល់ព្រះជាម្ចាស់នូវក្លិនក្រអូបនៃសេចក្តីស្រលាញ់ និងការអរព្រះគុណតាមរយៈការថ្វាយបង្គំទ្រង់ដោយវិញ្ញាណ និងដោយសេចក្តពិត!

    ខែកុម្ភៈ ឆ្នាំ២០១០

    signima01

    មាតិការ

    អារម្ភកថា

    ជំពូកទី១

    ការថ្វាយបង្គំដោយវិញ្ញាណដែលព្រះជាម្ចាស់ សព្វព្រះរាជហឫទ័យ

    ជំពូកទី២

    ការថ្វាយតង្វាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានកត់ត្រាក្នុងព្រះគម្ពីរលេវីវិន័យ

    ជំពូកទី៣

    តង្វាយដុត

    ជំពូកទី៤

    តង្វាយម្សៅ

    ជំពូកទី៥

    តង្វាយមេត្រី

    ជំពូកទី៦

    តង្វាយលោះបាប

    ជំពូកទី៧

    តង្វាយនៃការប្រព្រឹត្តរំលង

    ជំពូកទី៨

    សម្តែងឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ

    ជំពូកទី១

    img12

    ការថ្វាយបង្គំដោយវិញ្ញាណដែលព្រះជាម្ចាស់ សព្វព្រះរាជហឫទ័យ

    ឯព្រះ ង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតដែរ

    img11

    (យ៉ូហាន ៤:២៤)

    ១. តង្វាយនៅក្នុងសម័យសញ្ញាចាស់និងការថ្វាយង្គំក្នុងសម័យសញ្ញាថ្មី

    កាលពីដំបូង អ័ដានគឺជាមនុស្សទី១ដែលព្រះជាម្ចាស់បានបង្កើតមក គាត់គឺជាមនុស្សម្នាក់ដែលអាច មានទំនាក់ទំនងនិងការប្រកបគ្នាយ៉ាងជិតស្និតជាមួយនឹងព្រះជាម្ចាស់។ តែបន្ទាប់ពីត្រូវបានល្បួងដោយសាតាំង និងប្រព្រឹត្តអំពើបាបរួចមក ការប្រកបគ្នាយ៉ាងជិតស្និតជាមួយនឹងព្រះជាម្ចាស់ត្រូវបានកាត់ផ្តាច់។ ចំពោះអ័ដាមនិងពូជពង្សរបស់គាត់ ព្រះជាម្ចាស់បានរៀបចំផ្លូវសម្រាប់អត់ទោសបាប និងសេចក្តីសង្គ្រោះ ហើយនឹងបើកផ្លូវដែលពួកគេបានទទួលបានមកវិញនូវការប្រកបគ្នាជាមួយនឹងព្រះជាម្ចាស់។ វិធីនោះគឺយើង ស្វែងរកនៅក្នុងរបៀបនៃការថ្វាយតង្វាយក្នុងសម័យសញ្ញាំចាស់ ដែលព្រះជាម្ចាស់បានប្រទាបមកដោយព្រះគុណរបស់ទ្រង់។

    ការថ្បាយតង្វាយនៅសម័យសញ្ញាចាស់មិនមែនបង្កើតឡើដោយមនុស្សឡើយ។ តង្វាយទាំងនេះ ត្រូវបានបង្រៀន និងបើកសម្តែងដោយព្រះជាម្ចាស់ផ្ទាល់។ យើងអាចដឹងអំពីកិច្ចការតាមរយៈបទគម្ពីរ១:១ ហើយនឹងខបន្ទាប់មកទៀត៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលហៅម៉ូសេមក បង្គាប់លោកពីក្នុងត្រសាលជំនុំ... ។ ជាមួយនឹងគ្នានេះ យើងអាចធ្វើការសន្និដ្ឋានចេញពីការថ្វាយតង្វាយដែល អេបិលនិងកាអ៊ីន ជាកូនរបស់អ័ដាម ដែលពួកគេបានថ្វាយទៅព្រះជាម្ចាស់ (លោកុប្បត្តិ ៤:២-៤)។

    ការថ្វាយតង្វាយទាំងនេះគឺធ្វើឡើងតាមរបៀបជាក់លាក់របស់ពួកវា ដោយយោងទៅតាមអត្ថន័យ របស់វានីមួយៗ។ ពួកវាត្រូវបានបែងចែកទៅជា តង្វាយដុត តង្វាយម្សៅ តង្វាយម្សៅ តង្វាយមេត្រី តង្វាយលោះបាប តង្វាយចំពោះការរំលង ហើយវាពឹងផ្អែកទៅលើភាពធ្ងន់ធ្ងរនៃអំពើបាប និងកាលៈទេសៈនៃមនុស្សដែលគាត់បានធ្វើការថ្វាយតង្វាយ គោឈ្មោល កូនចៀម

    Enjoying the preview?
    Page 1 of 1